• Weather Icon ថ្ងៃពុធ, ទី០៧ ខែមករា ឆ្នាំ២០២៦

ក្រុមសង្គេតការណ៍អាស៊ានបន្តចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការទង្គិចប្រដាប់អាវុធ

(ព្រំដែន)៖ ចន្លោះពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ក្រុមអ្នកសង្គេតការណ៍អន្តរកាល នៃប្រទេសសមាជិកអាស៊ាន ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានបន្តចុះពិនិត្យការអនុវត្តន៍បទឈប់បាញ់តាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងតំបន់ដែលបានរងផលប៉ះពាល់ដោយសារការទង្គិចប្រដាប់អាវុធរវាងកងយោធាទាំងពីរ។ ក្នុងដំណើរចុះពិនិត្យនោះ ក្រុមសង្គេតការណ៍បានទៅដល់ទីតាំងសំខាន់មួយនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ត

ក្រសួងការពារជាតិ៖ កងទ័ពកម្ពុជាចំនួន២នាក់ ដែលថៃបញ្ជូនមកវិញកំពុងព្យាបាល ខណៈអំពាវនាវដល់ថៃដោះលែងយុទ្ធជន១៨នាក់ទៀត

(ភ្នំពេញ)៖ កងទ័ពកម្ពុជាចំនួន ២នាក់ ដែលទាហានថៃបានបញ្ជូនត្រឡប់មកវិញ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតទាំងផ្លូវកាយ និងផ្លូវចិត្ត។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ក្នុងសន្និសីទសារព័ត៌មានសង្ខេបអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់។ លោកស្រីបានថ្លែងអំណរគុណចំពោះភាគីថៃដែលបានបញ្ជូនទាហានទាំងនេះត្រឡប់មកវិញ តែបន្

Ad

ស្ថាប័នហិរញ្ញវត្ថុជាង ៤០កន្លែង ប្រកាសលុបបំណុលឱ្យយោធិនពលីជីវិត និងអ្នករួមខ្ចី

(ភ្នំពេញ)៖ អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា, គិតត្រឹមម៉ោង៩៖៣០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រមាណ​៤០ស្ថាប័ន បានលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី និងសម្រួលអនុគ្រោះដល់យោធិនដែលរងរបួស ដែលបានបំពេញប្រតិបត្តិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្

ក្រសួងការពារជាតិ កម្ពុជាកំពុងចរចាដើម្បីឱ្យថៃដោះលែងសមាជិកកងទ័ព ២០នាក់យ៉ាងសុវត្ថិភាព

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបង្ហើបឱ្យដឹងថា ចំពោះកងកម្លាំងកម្ពុជាចំនួន ២១នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួនក្នុងឧប្បត្តិហេតុសង្រ្គាម៥ថ្ងៃថ្មីៗនេះ កម្ពុជាបានទទួលសពយុទ្ធជនម្នាក់វិញហើយ ខណៈ ២០នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការទាមទារផ្លូវការទៅកាន់ថៃ ដើម្បីឱ្យបញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាព និងឆាប់រហ័ស។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ អ្នកនាំពា

Ad

កងទ័ពកម្ពុជា នៅឈរយ៉ាងរឹងមាំជាមួយប្រជាជាតិខ្មែរនៅចុងសង្រ្គាម៥ថ្ងៃ

(ភ្នំពេញ)៖ ក្រោយសង្រ្គាម៥ថ្ងៃដ៏តានតឹងនៅតំបន់ព្រំដែន ខ្មែរបានបង្ហាញថាមពលជាតិ និងសេចក្ដីស្រទ្បាញ់ដល់ទឹកដីបុរាណ ដោយ “ទង់ជាតិខ្មែរ” បានឈរយ៉ាងរឹងមាំបក់រវិចៗលើផ្ទៃដីខ្មែរ តាមបន្ទាត់ព្រំដែន ចំពោះភ្លើងសង្រ្គាមនិងសំពាធយោធា។ លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រក្នុងប្រទេស បានឲ្យដឹងថា ការឈប់បាញ់គ្នានាពេលថ្មីៗនេះ គឺជារបត់ប្រវត្តិសាស្ត្រសំខាន់មួយ ដែលកើតឡើងក្រោយកិច្ចប្